Post & Events

សិក្ខាសាលាស្តីអំពី កោសល្យវិច្ឆ័យសុវត្ថិភាពឌីជីថលលើប្រព័ន្ធអីនធើណែតចៀសវាង ការវាយប្រហារ និងការច្រៀតចូលក្នុងប្រព័ន្ធធានាគារ

(ភ្នំពេញ)៖ ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣ ក្រុមហុ៑នស៊ីសា (SISA) បានរៀបចំសិក្ខាសាលាស្តីអំពីសុវត្ថិភាពឌីជីថល លើប្រព័ន្ធអីនធើណែតចៀសវាងការវាយប្រហារ និងការច្រៀតចូលក្នុងប្រព័ន្ធធានាគារ។ ក្រុមហុ៑នស៊ីសា (SISA) គឺជាក្រុមហុនឈានមុខមួយដែលផ្តល់ដំណោះស្រាយសុវត្ថិភាព លើបណ្តាញពត៏មានវិទ្យា សហការណ៏ជាមួយសមាគមធានាគារកម្ពុជា ហៅកាត់ថា អេបីស៊ី (The Association of Banks in Cambodia) និងដៃគូរក្នុងស្រុកជាមួយក្រុមហុ៑ន សបផ្លេចសូឡូសិន (SoftFlex Solutions) រួមគ្នាដើម្បីផ្តល់ដំណោះស្រាយ លើប្រព័ន្ធសុវត្ថិភាពធានាគារ។គោលបំណង
ក្រុមហុ៑នទាំងពីរបង្កើតសិក្ខាសាលានេះឡើងដោយមានតម្រូវការចាំបាច់ហើយមានការចូលរួមដ៏កុះករពីសំណាក់មន្រ្តីផ្នែកសុវត្ថិភាពពត៏មានវិទ្យាគ្រប់ជាន់ថ្នាក់មកពីគ្រប់គ្រឹះស្ថានធានាគារ និងវិស័យហិរវត្ថុនៅកម្ពុជា។

វេទិការមួយនេះបានរៀបចំឡើង ដោយមានវាឃ្មិនជំនាញមកបកស្រាយ ដូចជាលោក រេនជូ វ៉ាហ្គេស អគ្គនាយករងទទួលបន្ទុក កោសល្យវិច្ឆ័យសុវត្ថិភាពពត័មានពីក្រុមហុ៑នស៊ីសា (SISA)។ លោករេនជូបានចែករំលែកទស្សនះ និងឆ្លុះបញ្ចាំងអំពីរបត់ថ្មីៗ របស់ក្រុមវាយប្រហាលើបណ្តាញអ៊ីនធើណេត នូវវិធីសាស្រ្តទំនើបៗជាច្រើន ហើយវិធីសាស្រ្តទាំងអស់នេះលោកយោងលើការបង្ហាញ វិធីលំអិតៗចេញពីប្រធានបទ ការការពារកំពូលទាំង៥ ដែលសិក្សាពីស្ថាប័ណ ចំនួន១០០០ស្ថាប័ណ វីធីសាស្រ្តទាំងនេះបានជួយដល់ស្ថាប័ណ អោយនៅឆ្ងាយពីការវាយប្រហារគ្រប់សណ្ធាន គ្រប់កាលះទេសះពីជនអណាមិក និងបន្ថែមការជម្រុញអោយការការពារសុវត្ថិភាព ដោយមានទំនើបភាពជាងមុននឹងកាន់តែទូលំទូលាយដល់ស្ថាប័ណនានា។
លោក យូរ គ័ន ចេន អគ្គនាយករកទទួលបន្ទុកលើផ្នែកទិន្នន័យស្តង់ដា មកពីគណះកម្មការស្តង់ដាហៅកាត់ថា PCI DSS ប្រចាំតំបន់អាស៊ីប៉ាស៊ីផេក បានមានប្រសាសន៏ថា ប្រព័ន្ធធានាគារ និងហិរវត្ថុ ជួប បញ្ហាប្រឈមសុវត្ថិភាពពត័មានវិទ្យាជាងស្ថាប័នផ្សេងៗ ជាមួយនឹងការវាយប្រហារតាមបណ្តាញអ៊ិនធើណេត ពីគ្រប់ទិសទីជាពិសេសការវាយប្រហារប្រើវិធីទាន់សម័យ សបវែរទំនើបកម្មជាងមុន និងងាយស្រួលវាយប្រហារ យ៉ាងមានប្រសិទ្ធភាពខ្ពស់។ លោកសង្កត់ធ្ងន់ថា ក្នុងវិស័យហិរវត្ថុ និងធានាគារគួរតែពង្រឹងធនធានមនុស្សលើការប្រើបច្ចេសទេសទំនើប ងាយស្រួលការពារទប់ស្កាត់ជាងវាងហានិភ័យដែលអាចកើតមានគ្រប់ពេលបាន។

ចំនែកលោក កាវី លិម អគ្គនាយកផ្នែកការការពារលួចបន្តំមកពីស្ថាប័ណអន្តរជាតិ វីសា (Visa) លោកជម្រុញអោយមន្រ្តីធានាគារដែលមានតួនាទីលើ ផ្នែកសុវត្ថភាពពត៏មានវិទ្យាទទួលបានពត៏មាន និងវិធីសាស្រ្តថ្មីៗ ដែលជនអនាមិកប្រើប្រាស់ដើម្បីវាយប្រហារ រឺជ្រាតចូលប្រព័ន្ធក្នុងបំណងលួចទិន្ធន័យរបស់អតិថិជន រឺបង្អាក់ដំណើរការរបស់ប្រព័ន្ធណាមួយ ហើយស្វែងរកដំណោះស្រាយទប់ស្កាត់ជាមុន និងតំឡើងប្រព័ន្ធអភិវឌ្ឃសបវែបជានិច្ចកាល តាមគោលការណ៍សុវត្ថិភាពដែលបានណែនាំ។
ក្រុមហុ៑នស៊ីសា (SISA) ផ្តល់ដំណោះស្រាយបញ្ហាសុវត្ថិភាពលើបណ្តាញអិនធើណេត និងឌីជីថល ហើយក៏ជាក្រុមហុនឈានមុខក្នុងសលកលោក ដែលមានទីស្នាក់ការជាច្រើនកន្លែងដើម្បីផ្តល់សេវាកម្មការពារសុវត្ថិភាពជូនដល់វិស័យជាច្រើនដូចជាធានាគារ ហិរវត្ថុ និងវិស័យផ្សេងៗដែលបានជួបប្រទះ បញ្ហានានា រឺក៏កំពុងស្វែងរកវិធីសាស្រ្តបន្ទាន់ ប្ញការតំឡើងប្រព័ន្ធថ្មីការងារហានិភ័យនានា។ ការងារកោសល្យវិច័យ ដំណាក់កាលដំបូងជាចំណុចដ៏រសើបដែលអាចអោយដឹងពីចំណុះខ្សោយរបស់ប្រព័ន្ធ ប្ញសបវែរដែលត្រូវបានជនអនាមិកវាយប្រហារ រឺជ្រាតចូលក្នុងប្រព័ន្ធជាពិសេសប្រព័ន្ធទូរទាត់ប្រាក់តែម្តងអាចនឹងកើតមានឡើងគ្រប់ពេលបាន។

ក្រុមហុ៑នស៊ីសា (SISA) បានជួយផ្តល់សេវាកម្មជូនស្ថាប័ណជាង ២ពាន់ក្នុងសកលលោកជាមួយធនធានជាង ៤០០អ្នក សុទ្ធតែជាអ្នកជំនាញលើការងារសុវត្ថិភាពប្រព័ន្ធកុំព្យូទ័រ និងមានស្នាក់ការតំណាងក្នុង៤០ប្រទេស ប្រទេសកម្ពុជាសហការជាមួយក្រុមហុ៑ន សបផ្លេចសូឡូសិន (SoftFlex Solutions)។

ក្រុមហុ៑នសបផ្លេចសូឡូ (SoftFlex Solutions) សិនផ្តល់ដំណោះស្រាយលើសបវ៉ែប្រព័ន្ធកុំព្យូទ័រជាច្រើនដំណោះស្រាយក្នុងវិស័យបច្ចេកវិទ្យាហិរវត្ថុធានាគារ មីក្រូហិរវត្ថុដើម្បីជួយសំរួលប្រតិបត្តិការធានាគារអោយមានការរីកចម្រើន នឹងប្រកបដោយសុវត្តិភាព។

Gallary

Video

Leave a comment

Your email address will not be published.